top of page

អំពីយើង

photo_2022-03-14 08.10.50.jpeg

លោកស្រី​​ ឆាយ ស្វែងជាអាទិ៍ (ប្រធានសមាគមឆ្មបកម្ពុជា)

ខ្ញុំឈ្មោះ ឆាយ ស្វែងជាអាទិ៍ ជាឆ្មបបរិញ្ញាបត្រ។ ខ្ញុំកើតនៅទីក្រុងភ្នំពេញក្នុងឆ្នាំ ១៩៦៥។ ខ្ញុំបានរៀបការនិងរស់នៅក្នុងទីក្រុងភ្នំពេញ។ ខ្ញុំបម្រើការងារអស់រយៈពេល ៣៥ឆ្នាំហើយ។
បច្ចុប្បន្ន ខ្ញុំជាប្រធានផ្នែកថែទាំនៅមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក (NMCHC)។ ជាមួយគ្នានេះដែរ ខ្ញុំក៏ជាទីប្រឹក្សារបស់ផ្នែកបណ្តុះបណ្តាល​ និងជាសមាជិកគណៈកម្មការរបស់ NMCHC ។
បន្ថែមពីលើនេះទៀត​ ខ្ញុំជាគ្រូបង្រៀនក្រៅម៉ោងនៅសាលាបង្រៀនឆ្មបមួយ។ជាចុងក្រោយ ខ្ញុំបានក្លាយជាប្រធានសមាគមឆ្មបតាំងពីឆ្នាំ ២០១០។

គោលដៅរួម

គោលដៅរួម គឺដើម្បីលើកកម្ពស់ស្ដង់ដារ​នៃការអនុវត្តន៍វិជ្ជាជីវៈឆ្មប ឆ្ពោះទៅកាន់កម្រិតដ៏ខ្ពស់បំផុតមួយ តាមដែល​អាច​ធ្វើបាន។

 

ចក្ខុវិស័យ

សមាគមឆ្មបកម្ពុជា (ស.ឆ.ក) ត្រូវបានទទួលស្គាល់ថាជាស្ថាប័នឈានមុខគេខាងវិជ្ជាជីវៈឆ្មប ដើម្បី​បម្រើប្រយោជន៍សាធារណៈ សំដៅជួយកាត់បន្ថយអត្រាមរណៈ និងអត្រា​កើត​ជម្ងឺរបស់​មាតា និងទារកទើបកើតនៅក្នុងប្រទេសកម្ពុជា។

បេ​សកកម្ម​

ដើម្បីសម្រេចបានចក្ខុវិស័យខាងលើ សមាគមឆ្មបកម្ពុជា (ស.ឆ.ក)  ត្រូវធានាឱ្យ​បាននូវ៖

  • ការផ្តល់សេវាថែទាំដ៏ល្អ ដោយឆ្មបជំនាញ សម្រាប់ស្រ្តី និងកុមារនៅគ្រប់កម្រិត ជាពិសេសក្នុងសហគមន៍

  • ការរៀបចំបង្កើត និងកែលម្អការអនុវត្តន៍វិជ្ជាជីវៈឆ្មប តាមរយៈការផ្តល់ជូនសេវា ដែលមានគុណភាពល្អបំផុត​ ដល់​ស្ត្រី គ្រួសារ និងសហគមន៍

  • ការការពារសិទ្ធិ និងការពង្រឹងតួនាទី និងទំនួលខុសត្រូវរបស់ឆ្មបប្រកបដោយសេចក្តីថ្លៃថ្នូរ គុណភាព ភាពស្មោះត្រង់ និងប្រសិទ្ធភាព។

ក្រុមគណៈកម្មាធិការរបស់យើង

អាសយដ្ឋាន

31A, ផ្លូវលេខ 47 (ផ្លូវបារាំង), សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទំនាក់ទំនង

  • Facebook

Supported by:

1200px-Japan_International_Cooperation_Agency_logo.svg.png
bottom of page